មហោស្រពសៀមរាបជាទីស្រឡាញ់ ជាមួយ លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ​ – បន្ទប់សារព័ត៌មាន

សូមអរគុណចំពោះចំណាប់អារម្មណ៍របស់លោកអ្នក មកកាន់
«មហោស្រពសៀមរាបជាទីស្រឡាញ់ » (Love Siem Reap Festival) ជាមួយលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ។

នៅលើទំព័រនេះ លោកអ្នកនឹងទទួលបាននូវរាល់ឯកសារចាំបាច់ទាំងអស់ សម្រាប់ការចុះផ្សាយព័ត៌មានអំពីមហោស្រពនេះ រួមមាន៖ ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍, ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន, រូបថតដែលមានគុណភាពច្បាស់ និងវីដេអូសកម្មភាព (B-roll) ដែលអាចទាញយកបាន ព្រមទាំងលីង (Links) ដែលមានសារៈប្រយោជន៍ផ្សេងៗទៀតផងដែរ។


លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ ចែករំលែកនូវសារនៃក្ដីសង្ឃឹមដ៏មានអានុភាព ជូនដល់មហាជនយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍ «មហោស្រពសៀមរាបជាទីស្រឡាញ់»។

ក្រុងសៀមរាប, ប្រទេសកម្ពុជា, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ — ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង ១,០០០ ឆ្នាំរបស់ខ្លួន ក្រុងបុរាណសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្សាយដំណឹងល្អទ្រង់ទ្រាយធំមួយនៅចុងសប្តាហ៍នេះ។ ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលមិនធ្លាប់បានឈានជើងចូលក្នុងក្រុមជំនុំពីមុនមក បានសម្រុកមកជួបជុំគ្នាយ៉ាងកុះករនៅបរិវេណអាកាសយានដ្ឋានចាស់ក្នុងខេត្តសៀមរាប ជាទីដែលពួកគេបានឮនូវសារនៃក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ MORE.

លោក Franklin Graham ទទួល​​ស្វាគមន៍​ថ្នាក់​ដឹក​នាំ​គ្រីស្ទ​​បរិស័ទ​កម្ពុជា និងអញ្ជើញ​ជា​កិត្តិយស​ជាមួយ​​នឹង​មន្ត្រីរដ្ឋាភិបាលនៅភ្នំពេញ

ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ — លោក Franklin Graham មាន​កិត្តិ​យស​ក្នុង​ជំនួប​ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ​ដល់​ពួក​ជំនុំ​គ្រីស្ទ​បរិស័ទ​កម្ពុជា និង​គ្រូ​គង្វាល ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ពួក​ជំនុំ​ជាង​ ២៨០០ នាក់ ដែល​បាន​ស្វាគមន៍​លោក​មក​កាន់ទី​ក្រុង​ភ្នំពេញ​សម្រាប់ ពិធីអាហារសាមគ្គី​ជាមួយគ្រីស្ទ​បរិស័ទ​មក​ពី​ប្រទេស​កម្ពុជា នៅព្រឹកនេះ។ MORE.

សារនៃក្ដីសង្ឃឹម នឹងមកដល់កម្ពុជា ចំពេលមានវិបត្តិព្រំដែនដ៏ធ្ងន់ធ្ងរ

ក្រុងសៀមរាប កម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ – នៅក្នុងគ្រាដ៏វឹកវរនេះ ខណៈដែលពលរដ្ឋខ្មែររាប់សែននាក់ទើបតែបានភៀសខ្លួន និងកំពុងរស់នៅប្រឈមនឹងភាពមិនច្បាស់លាស់ ព្រមទាំងការភ័យខ្លាច ខេត្តសៀមរាបកំពុងត្រៀមរៀបចំ “មហោស្រពសៀមរាបជាទីស្រឡាញ់” ជាមួយលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ។ MORE.


ទំនាក់ទំនងសារព័ត៌មាននៅកម្ពុជា
ឈ្មោះ៖
តួនាទី៖
លេខទូរសព្ទ៖+85512227308
អ៊ីមែល៖ svisai@billygraham.org

សូមប្រើប្រាស់ដោយបញ្ជាក់ប្រភពពី៖ សមាគមផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាហាំ

ពិធី​អាហារ​សាមគ្គី​ជាមួយ​គ្រីស្ទ​បរិស័ទ​នៅ​កម្ពុជា


លោក Franklin Graham អធិប្បាយផ្សព្វផ្សាយដំណឹងល្អនៅរាជធានីភ្នំពេញ នាខែធ្នូ ឆ្នាំ២០១៩។

Use with credit to Billy Graham Evangelistic Association

ពិធី​អាហារ​សាមគ្គី​ជាមួយ​គ្រីស្ទ​បរិស័ទ​នៅ​កម្ពុជា


សកម្មភាពផ្តល់ជំនួយដល់ប្រជាពលរដ្ឋខ្មែរដែលបានភៀសសឹក







BGEA Khmer Facebook អំពីលោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ អំពីសមាគមផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាហាំ

Contact Us     Privacy
©2026 Billy Graham Evangelistic Association. BGEA is a registered 501(c)(3) non-profit organization.